សុបិនឃើញស្រីស្អាត នឹងសុបិន្តផ្សេងៗជាច្រើនទៀត
សុបិនឃើញស្រីស្អាត នឹងការកាត់លេខសុបិន្តផ្សេងៗទៀត ដើម្បីរកលេខតំរុយល្អៗ ជាច្រើនទៀតដើម្បីកាត់លេខមាននៅទីនេះ។
លោកធ្លាប់តែសុបិន្ត ប៉ុន្តែលោកអ្នកមួយចំនួនមិនដឹងថាសុបិន្តរបស់ខ្លួនមានន័យយ៉ាងណាមែនទេ? ក្នុងនោះមានបុគ្គលមួយចំនួន តែងតែផ្សងសំណាងតាមរយៈការយកសុបិន្តរបស់ខ្លួនមកកាត់ជាលេខ ដើម្បីចាក់ឆ្នោត ប៉ុន្តែអ្នកខ្លះកាត់ត្រូវ អ្នកខ្លះកាត់ខុសមែនទេ? ខាងក្រោមនេះ គឺជាសុបិន្តនិមិត្ត អមដោយអត្ថន័យ និង ការកាត់លេខឆ្នោត ដែលលោកអ្នកមួយចំនួនចង់ដឹង៖
- មនុស្សកំពុងប៉ងអាក្រក់
តាមទំនាយបញ្ជាក់ថាមានមនុស្សកំពុងប៉ងអាក្រក់។លោកអ្នកនឹងមានគ្រោះបន្តិចបន្តួចយាយីហើយបើចង់បំបាត់រាល់ចង្រៃឧបទ្រពនេះអាចទៅធ្វើបុណ្យខ្លះដើម្បីឲ្យបានសប្បាយចិត្តឡើង ។ ចំពោះការកាត់លេខឆ្នោតគឺ៣៩,៨៩និង៨៣៩,៣៨៨ - សុបិន្តឃើញក្អួត
សុបិន្តឃើញថាក្អួតឈាមតាមទំនាយបញ្ជាក់ថាលោកអ្នកបានទទួលជោគលាភដែលមិននឹកស្មានដល់មកពីមុនក្នុងនោះអាចជាជោគលាភបានពីការផ្សងសំណាងឬមានមនុស្សនាំជោគលាភមកឲ្យផង។ ចំពោះការកាត់លេខឆ្នោតគឺ០៥,០៦និង៨០៥,៨០៧ - សុបិន្តឃើញដុសលាងមុខ
បើសុបិន្តឃើញថាដុសលាងមុខតាមទំនាយបញ្ជាក់ថាលោកអ្នកកំពុងជួបជោគសំណាល្អដោយបានទទូលការឧបការៈពីមនុស្សចាស់ដោយអាចមានតម្លើងតួនាទីការងារខ្ពស់ជាងមុនឬតម្លើងយសសក្តិនិងបើធ្វើជំនួញមានការចម្រុងចម្រើនលូតលាស់ទៅមុខល្អប្រពៃ។ ចំពោះការកាត់លេខឆ្នោតគឺ១៨,១៦និង១១៧,៧១៦ - សុបិន្តឃើញថាកោរពុកមាត់
បើសុបិន្តឃើញថាកោរពុកមាត់តាមទំនាយបញ្ជាក់ថានឹងមានជម្លោះកើតឡើងដោយអាចមានទាស់សម្តីជាមួយមនុស្សក្នុងផ្ទះ,ក្រុមមនុស្សស្និទ្ធស្នាលឬអាចមានជម្លោះជាមួយមិត្តភក្តិរួមការងារផង។ ចំពោះការកាត់លេខឆ្នោតគឺ១៨,២៨និង៤៨១,២០៨ - សុបិន្តឃើញថាសូតមន្ត
បើសុបិន្តឃើញថាសូត្រមន្តតាមទំនាយបញ្ជាក់ថាលោកអ្នកនឹងជាពីរោគជំងឺ ឬអស់គ្រោះ។ចំណែកសត្រូវដែលគិតប៉ងអាក្រក់ក៏ខ្លបខ្លាចដោយខ្លួនឯងដែរ។សុបិន្តបែបនេះជាសុបិន្តសិរីមង្គល។ ចំពោះការកាត់លេខឆ្នោតគឺ៥៩,១៩និង៥៥៩,៣៥០ - សុបិន្តឃើញថាសត្វដង្កូវ
បើសុបិន្តឃើញថាចាប់សត្វដង្កូបតាមទំនាយបញ្ជាក់ថាបានទទួលជោគលាភខាងផ្សងសំណាងឬមុខជំនួញមានការងើបខ្ពស់ជាងមុន។ ចំពោះការកាត់លេខឆ្នោតគឺ៩១,៨១និង១៨៩,៩១៦,៨១៨ - សុបិន្តឃើញថាយំ
បើសុបិន្តឃើញថាយំបើតាមទំនាយបញ្ជាក់ថារបស់ដែលបាត់នឹងរកឃើញឡើងវិញក្នុងឆាប់ៗនេះឬមិនដូច្នេះនឹងបានទទួលជោគលាភក្នុងការងារឬទទួលជោគលាភអ្វីមួយរកស្មានមិនដល់ផង។ ចំពោះការកាត់លេខឆ្នោតគឺ៣០,១៨និង០៨៣,៨៣១,០១៨